នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានស្នើសុំអញ្ជើញមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត មកធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជូនមន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ
និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។